អាថ៌កំបាំងនៃស្នាដៃសិល្បៈ និងស្ថាបត្យកម្មល្បីៗ ដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនទេ

មានស្នាដៃសិល្បៈ និងស្ថាបត្យកម្មល្បីៗជាច្រើននៅលើពិភពលោក ប៉ុន្តែប្រសិនបើសិក្សាពីប្រវត្តិនៃស្នាដៃទាំងអស់នោះ ឃើញថាមួយចំនួនមានអាថ៌កំបាំងដែលមនុស្សជាង៩០%មិនបានដឹង។ តើអាថ៌កំបាំងទាំងអស់នោះមានអ្វីខ្លះទៅ? អាផាតមិននៅជាន់លើបង្អស់នៃ Eiffel Tower លោក Gustave Eiffel ស្ថាបនិកអគារ Eiffel Tower ដ៏ល្បីល្បាញរបស់ប្រទេសបារំាង បានសាងសង់បន្ទប់អាផាតមិនមួយនៅជាន់លើបង្អស់សម្រាប់ខ្លួនលោកផ្ទាល់សម្រាក និងទទួលភ្ញៀវ។ បច្ចុប្បន្នវាត្រូវបានទុកជាសារមន្ទីរ។ ច្រវ៉ាក់ដាច់នៅក្រោមជើងបដិមាសេរីភាពនៅអាមេរិក បដិមាសេរីភាពនេះត្រូវបានជនជាតិបារំាងប្រគល់ជូនសហរដ្ឋអាមេរិកជាកាដូអបអរខួប១០០ឆ្នាំនៃបដិវត្តន៍អាមេរិក។ បដិមានេះតំណាងឲ្យសេរីភាព ប្រជាធិបតេយ្យ និងការលុបចោលរបបទាសភាព។