Zenfone 5 ប្រកាសចេញ​ជា​ផ្លូវ​ការ ​ស្ទើរច្រលំ​ជាមួយ iPhone X!

នេះគឺជាត្រកូល Zenfone 5 ជាស្មាតហ្វូនលំដាប់កំពូល និងបង្គួរពីក្រុមហ៊ុន ASUS ដែលបានពាំនាំយក​មក​បង្ហាញ​ជាផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC កាលពីម្សិលមិញនេះ។ ហើយបើមើលរូបរាងរបស់វាមួយភ្លេត អ្នកអាចនឹងច្រលំជាមួយនឹង iPhone X ដែល​នេះ​ពិត​ជា​ចំនុចទាក់ភ្នែកមែនទែន ប៉ុន្តែក៏មានមតិរិះគន់មិនតិចដែរ។ Zenfone 5 ត្រូវបានបែងចែកចេញជា ៣ ម៉ូឌែលគឺមាន Zenfone 5 និង Zenfone 5Z មានរូបរាងដូចគ្នា ជាមួយអេក្រង់ឆក ចំណែកឯ Zenfone 5 Lite (5Q) ប្រើប្រាស់​អេក្រង់​លាត​ទ្រវែង​ធម្មតា​ប៉ុណ្ណោះ។ ហើយនៅក្នុងព័ត៌មាននេះ យើងនឹងនិយាយអំពី Zenfone 5Z និង Zenfone 5 ប៉ុណ្ណោះដោយសារតែវាគឺជា Flagship ប្រចាំ​ឆ្នាំ​របស់ក្រុមហ៊ុន ASUS។

Leave a Reply

Your email address will not be published. Required fields are marked *