Arsenal ចេញ​មក​សងសឹក Man City

ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ត្រៀម​ខ្លួន​រួចរាល់​ ដើម្បី​សងសឹក​ Man City នៅ​ Premier League  បង្គ្រប់​សប្ដាហ៍​ទី​២៨ រាត្រី​នេះ​​ម៉ោង​២:៤៥​នាទី បន្ទាប់​ពី​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ  League Cup ៣-០ កាល​ពី​ចុង​សប្ដាហ៍។

ព័ត៌មាន​ទាក់ទង​នឹង​ក្រុម​ទាំង​ពីរ

  • Henrikh Mkhitaryan នឹង​អាច​លេង​ឲ្យ​ Arsenal បាន​វិញ ក្រោយ​ខកខាន​ប្រកួត​ វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ជាមួយ Man City។​
  • Nacho Monreal  ត្រូវ​អវត្តមាន​ក្នុង​ជំនួប​រាត្រី​នេះ បន្ទាប់​ពី​មាន​របួស​នៅ វគ្គ​ផ្ដាច់ព្រ័ត្រ League Cup។
  • ចំណែក​ខាង Manchester City នឹង​លេង​ដោយ​គ្មាន  Fernandinho និង Raheem Sterling ដោយ​សារ​បញ្ហា​របួស ខណៈ Fabian Delph ជាប់​បម្រាម​៣​ប្រកួត​មិន​អាច​លេង​បាន។

ប្រវត្តិ​ជួប​គ្នា

  • ៥​ ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំង​ពីរ Arsenal ឈ្នះ១ ស្មើ​គ្នា២ Man City ឈ្នះ​២
  • ៣២​ប្រកួត​លេង​ចុងក្រោយ​ក្នុង​ដី Arsenal ក្លឹប​អ្នក​មាន Man City ឈ្នះ​ម្ដង​គត់ ក្នុង​នោះ​ចាញ់​២០ ស្មើ១១
  • Man City អាច​នឹង​ក្លាយ​ជា​ក្រុម​ដំបូង​អាច​បំបាក់ Arsenal ៣​ដង​ក្នុង​១​ដូវកាល ដោយ​កំណត់ត្រា​នេះ​ Chelsea ធ្លាប់​ធ្វើ​បាន​នៅ​រដូវ​កាល ២០០៥-០៦។

Leave a Reply

Your email address will not be published. Required fields are marked *